ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចុះពិនិត្យការងារស្តារលូនៅផ្លូវ លេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យការងារស្តារលូនៅផ្លូវ លេខ១៥០ ប្រវែង២៣០ម៉ែត្រ ដោយបានចំណាយអស់ថវិកា ចំនួន២.៣០០.០០០៛ ក្នុងនោះឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តមបណ្ឌិត សម្បត្តិ ហ៊ូណា បានឧបត្ថម្ភថវិកា ចំនួន១.២៧៥.០០០៛ និងប្រជាពលរដ្ឋចូលរួម ចំនួន១.០២៥.០០០៛។ ជាកិច្ចបន្ត ឯកឧត្តមបានចុះពិនិត្យការងារបំពាក់អំពូលភ្លើងថ្មីនៅផ្លូវ លេខ១៥០z កែងផ្លូវ លេខ២៥៣ ចេញថវិកាដោយលោក អេង ចាន់ធឿន អនុប្រធានភូមិ៥ ចំនួន៦០ដុល្លារអាម៉េរិក និងបានលើកទឹកចិត្តដល់ លោក ខេង ឆដា ប្រជាពលរដ្ឋភូមិ៥ បានជួយថែរក្សាទាំគំរបលូផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ