ឯកឧត្តម លី សារី អញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ នៅខេត្តកំពត
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី៧ និងព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត និងភូមិព្រៃថ្នង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត លោក សេន សាប៉ិល អភិបាលរងខេត្តទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ថ្នាក់ខេត្ត ក្រុង ស្រុកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គ្រូបង្រៀនខ្មែរអ៉ិស្លាម អាជ្ញាធរមូលដ្ឋានថ្នាក់ដឹកនាំតាមវិហារ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព៖ ការិយាល័យអម​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ