









នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម គឹម ធា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា (S.F.C) ចុះពិនិត្យ និងព្យាបាលជំងឺភ្នែក (ភ្នែកឡើងបាយនិងកន្ទុយថ្លែន) ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ការចុះពិនិត្យព្យាលជំងឺជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគម Loving Blind Association R.O.C មកពីប្រទេសចិនតៃវ៉ាន់ផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន