លោកជំទាវ ឃួន ឃុនឌី អញ្ជើញប្រារព្ធពិធីបុណ្យប្រគេនទៀនព្រះវស្សាចំនួន៥វត្ត ​ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី រួមជាមួយឯកឧត្តម លោកជំទាវ  លោក លោកស្រី និងអតីតសិស្សរួមជំនាន់ទី៣ នៃវិទ្យាល័យកំពង់ធំ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត  ចំនួន៥វត្តគឺ វត្តឥន្ទ្រីយ៍សំវរ:(ហៅវត្តកំពង់ធំ) វត្តទេពនិម្មិត(ហៅវត្តធម្មយុត្ត) វត្តសែនសិរី(ហៅវត្តក្តីសែន) វត្តសីតធម្មោពោធិមង្គល(ហៅវត្តពោធិបាក់ក) និងវត្តរលួស ក្នុងក្រុងស្ទឹងសែន ស្ថិតនៅវត្តទេពនិម្មិត(ហៅវត្តធម្ម
យុត្ត) ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះ លោកជំទាវ​បានជូនលោកតាលោកយាយ ក្នុងម្នាក់ៗ សារុង១ និងថវិកា១០.០០០រៀល ។

ប្រភព៖ ជំនួយការ​លោកជំទាវ ឃួន ឃុនឌី​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ