









ឯកឧត្តម ងី ច័ន្រ្ទផល អនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំ នៃ ISC-2 និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃ ISC-2 បានអញ្ជើញជួបប្រជុំនិងផ្តល់ការណែនាំដល់ក្រុមការងារ LO លើវឌ្ឍនភាព និងការត្រៀមលក្ខណៈផ្តល់សេវាជូនគណៈប្រតិភូដែលអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នាចុងខែសីហា ឆ្នាំ២០២៧ ខាងមុខនេះ ។
កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅសាលភក្តីវិក្រម១ នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន