

















នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ហេង ហាលីម សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្នុងវេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកលលើកទី៩ (9th APPPF-GH) ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅសាលបាយ័ន វិមានរដ្ឋសភា។
ក្នុងឱកាសនេះ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញសម្របសម្រួលក្នុងកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ «អភិបាលកិច្ចសភាឆ្ពោះទៅរកការគ្របដណ្តប់សុខភាពភាពជាសកល-បទពិសោធន៍របស់ប្រទេសលើដំណើរការអភិវឌ្ឍន៍ និងភាពប្រឈម»។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា