ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម គង់ វិបុល ដើម្បីត្រៀមរៀបចំសន្និសីទ ISC-2
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំចង្អៀតជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីការត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅចុងខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិភាក្សាអំពីដំណើរការរៀបចំតម្លើង និងបំពាក់ឧបករណ៍ពាក់ព័ន្ធ នឹងការផ្សព្វផ្សាយ​  ប្រព័ន្ធបច្ចេកវិទ្យា និងសម្ភារៈដេគ័រ សម្រាប់តុបតែងរៀបចំបន្ទប់ទៅតាមមុខងារ នីមួយៗ ជាពិសេសការការពារសន្តិសុខសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូសភានៃប្រទេសជាមិត្ត ដើម្បីធានាឱ្យការរៀបចំសន្និសីទប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ