លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ អញ្ជេីញចូលរួមពិធីប្រគល់-ទទួលថវិការបស់ក្រុមហ៊ុនជីបម៉ុង ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា​
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០២៦​ លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីប្រគល់-ទទួលថវិកាចំនួន ១.១០០.០០០ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) របស់ក្រុមហ៊ុនជីបម៉ុង ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ