







នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ស ផេត អគ្គស្នងការនគរបាល នៃអគ្គស្នងការនគរបាលជាតិរាជធានីភ្នំពេញ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា នៅបុរី ជីប ម៉ុងលែន ៦A ផ្ទះលេខ២៦ ផ្លូវលេខ៣៩ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម ទឹម ផន បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥៤នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន