ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ដែលអញ្ជើញចូលរួមសន្និសីទ ISC-2 នៅកម្ពុជា
 
ចែករំលែក ៖

នៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥០នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ MARIE ARMANDE DIN BELL អនុប្រធានទី៣ ព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ