លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជាមួយឯកឧត្តម ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមអម ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato’ Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅសណ្ឋាគារសុខាភ្នំពេញ។

ជំនួបនេះធ្វើឡើងក្នុងឱកាសឯកឧត្តមប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ