លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាតំបន់ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមអម ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដឹកនាំដោយឯកឧត្តម Baktiar Najamudin ប្រធានក្រុមប្រឹក្សាតំបន់ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី  នៅសណ្ឋាគារសុខាភ្នំពេញ។

ជំនួបនេះធ្វើឡើងក្នុងឱកាសឯកឧត្តមប្រធានក្រុមប្រឹក្សាតំបន់ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ