ឯកឧត្តម ឡៅ ឆន សមាជិក​ក្រុម​ព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគ​ទី៤ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​ផ្តល់​កម្លាំង​ចិត្ត​ដល់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​កំដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​ខេត្ត
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលផ្តល់កម្លាំងចិត្តដល់ក្រុមការងារត្រួតពិនិត្យកំដៅអ្នកដំណើរឆ្លងកាត់ខេត្ត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមគោលដៅចំនួនពីរ ដែលមានព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវ ទឹកសុទ្ធ មី អាលកុល និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ