khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង១៤:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្ដាប់ធ្នាប់និងការចូលរួមការពារ និងណែនាំប្រជាជនក្នុងឃុំឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិសេសចំណុចល្អក្នុងឃុំ គឺក្នុងឃុំនេះទាំងមូលពុំទាន់មានអ្នកកើត ឬឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។ ជាមួយនោះឯកឧត្តម បានផ្តាំផ្ញើឱ្យបន្តខិតខំពង្រឹងការអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល រហូតដល់ជម្ងឺនេះរលាយសាបសូន្យពីប្រទេសយើង។ ជាមួយនោះ ឯកឧត្តមបានឧបត្ថម្ភជូនក្នុងម្នាក់អាល់កុលដបតូច១ដប និងថវិកា២ម៉ឺនរៀល និងជួយការសាងសង់សំណង់ឃុំ ចំនួន១លានរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail