





















នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ មាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជូនលោកជំទាវភរិយាប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមសន្និសីទសភា នៃអន្តរសភាលើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ទស្សនាសារមន្ទីរជាតិកម្ពុជា, រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, និងហាងលក់វត្ថុអនុស្សាវរីយ៍ អាទីសង់ អង្គរ Artisan Angkor។
នៅក្នុងឱកាសនោះ គណៈប្រតិភូអន្តរជាតិបានសម្តែងនូវការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប រចនាប័ទ្មស្ថាបត្យកម្ម និងបុរាណវត្ថុដ៏មានតម្លៃដែលបានដាក់បង្ហាញក្នុងសារមន្ទីរជាតិ និងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន