សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូនៃបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមសន្និសីទ ISC-2
 
ចែករំលែក ៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទ លើកទី២ បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនប្រធានសភា តំណាងប្រធានសភា ថ្នាក់ដឹកនាំអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីលៀងសាយភោជន៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ