ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ នៃព្រឹទ្ធសភា ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
 
ចែករំលែក ៖

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាគណៈកម្មការទី៥ និងទី៦ នៃព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុមទី៣ និងជាប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា  ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាពេលខាងមុខ៕

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ខ្លឹមសារ៖ ជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ