ឯកឧត្តម ឡាយ សំកុល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំដំណើរទស្សកិច្ចគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា
 
ចែករំលែក ៖

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយតំណាងមកពីក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ  ដើម្បីពិភាក្សាត្រៀមរៀបចំដំណើរទស្សកិច្ចរបស់ឯកឧត្តម MIN AUNG HLAING ប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។    

កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦…។

រូបភាព៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ