



នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋខ្មែរអ៊ិស្លាម នៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀនខ្មែរអ៊ិស្លាម ព្រមទាំងថ្នាក់ដឹកនាំតាមព្រះវិហារខ្មែរអ៊ិស្លាម និងប្រជាពលរដ្ឋខ្មែរអ៊ិស្លាមយ៉ាងច្រើនកុះករ។
ក្នុងវេលាដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ នៃសពបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន