ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលោកមេភូមិ ចំនួន១២នាក់ នៃសង្កាត់ទាំង៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមការងារ អ.ម.ត. ដើម្បីបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងបានឧបត្ថម្ភជូនលោកមេភូមិ ចំនួន១២នាក់នៃសង្កាត់ទាំង៦ ដោយបានរួមគ្នាជួយឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ កន្សែងពោះគោ និងថវិកា ដោយក្តីគោរពស្រឡាញ់ពេញចិត្ត ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។
ពិធីនេះធ្វើនៅសាលាសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ