ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១-ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងប្រចាំនព្វមាស ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្ត
២-ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
៣-ពិភាក្សាអំពីការងារចុះបំពេញបេសកកម្មទៅស្រុកជុំគិរី និងស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ
៤-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ