





គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម្ម វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ គឺ៖
១-ស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ព្រឹទ្ធសភា ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦
២-ពិនិត្យឯកសារគតិយុត្តគាំទ្រច្បាប់ពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
៣-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន