







នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានរៀបចំបោះឆ្នោតជ្រើសរើសលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា នៅបន្ទប់ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។
តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម ញ៉ែម សាម៉ន ត្រូវបានជាប់ឆ្នោតជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា ជំនួសឯកឧត្តម ទឹម ផន ដែលបានទទួលមរណភាព។
សូមជម្រាបថា សមាសភាពគណៈកម្មការទី៩ព្រឹទ្ធសភា រួមមាន៖
១. ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធាន
២. ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធាន
៣. ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការ
៤. ឯកឧត្តម សេង ម៉ារឌី សមាជិក
៥. លោកជំទាវ ទេព្វ សំអូន សមាជិក៕
ប្រភព៖ នាយកដ្ឋានព័ត៌មានគណៈកម្មការទី៩ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសលេខាធិការគណៈកម្មការ
=======
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានរៀបចំបោះឆ្នោតជ្រើសរើសលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា នៅបន្ទប់ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។
តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម ញ៉ែម សាម៉ន ត្រូវបានជាប់ឆ្នោតជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា ជំនួសឯកឧត្តម ទឹម ផន ដែលបានទទួលមរណភាព។
សូមជម្រាបថា សមាសភាពគណៈកម្មការទី៩ព្រឹទ្ធសភា រួមមាន៖
១. ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធាន
២. ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធាន
៣. ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការ
៤. ឯកឧត្តម សេង ម៉ារឌី សមាជិក
៥. លោកជំទាវ ទេព្វ សំអូន សមាជិក៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន