khmer eng
  • ឯកឧត្តម ឡៅ ឆន បានប្រគល់ជូនអំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួន តាមរយៈលោក ហាំង ម៉េង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានប្រគល់ជូនអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន ត្រីខ ០៤ កេះ, មីម៉ាម៉ា ១៦កេះ, ទឹកផ្លែឈើ ១៦កេះ, ទឹកបរិសុទ្ធ ៤០កេះ, ទឹកត្រី ០៨យួរ និងទឹកស៊ីអ៊ីវ ០៨យួរ តាមរយៈលោក ហាំង ម៉េង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨ក្រុម ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជូនដល់បង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់ និងចូលរួមរំលែកការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូពេទ្យផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា