លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួយទិញបន្លែត្រសក់ធម្មជាតិ ចំនួន២៥០គីឡូក្រាម ដើម្បីយកទៅប្រគេនព្រះមេគណខេត្ត និងព្រះគ្រូចៅអធិការវត្តចំនួនប្រាំវត្ត
នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួយទិញបន្លែត្រសក់ធម្មជាតិចំ នួន២៥០គឺឡូក្រាម របស់សហគមន៍បុះម្កាក់ ស្ថិតនៅ ភូមស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីយកទៅប្រគេនព្រះមេគណខេត្ត និងព្រះគ្រូចៅអធិការវត្តចំនួនប្រាំវត្ត ទី១-វត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ទី២-វត្តបុទុមរ័ត្ន (ហៅវត្តក្រចាប់) ទី៣-វត្តទេពនិម្មិត ទី៤-វត្តបិណ្តីយ៍ និងទី៥-វត្តកំពង់ស្វាយ ព្រ មទាំងប្រគេនបច្ច័យចំនួន ស្ថិតនៅ ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ។