លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកសម្ភារមួយចំនួនទៅប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅវត្តក្តីចារ្តិ ភូមិទៀមចាស់ ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកសម្ភារមួយចំនួនទៅប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់បងប្អូនប្រជាលរដ្ឋស្ថិតនៅវត្តក្តីចារ្តិ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សម្ភារដែលត្រូវប្រគល់ជូននាឱកាសនោះរួមមាន ទឹកបរិសុទ្ធវីតាល់ចំនួន២០កេស ទឹកផ្លែឈើចំ នួន៥កេស ទឹកអាល់កុលចំនួន៦០លីត្រ និងបន្លែស្រស់ធម្មជាតិមួយចំនួន។