khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នារសៀល​វេលាម៉ោង១:៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានអ្នកចូលរួមសរុបចំនួន៤៨នាក់ ដោយបានស្តាប់របាយការណ៍ ឃើញថាក្រុមប្រឹក្សាឃុំ មានការសាមគី្គ ស្រុះដៃគ្នាអនុវត្តការងារបានល្អគួរឱ្យមោទនភាព ទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខ សុវតិ្តភាព ពិសេសការខិតខំបំផុសប្រជាពលរដ្ឋ យុវជន និងកុមារ អាយុ ១២ឆ្នាំឡើង ឱ្យចូលរួមចាក់ថ្នំាការពារជំងឺកូវីដ-១៩ ។ ខិតខំបន្តអប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវី-១៩ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ និងតាមការណែនំារបស់ក្រសួងសុខាភិបាល។ ក្នុងពេនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវថវិកាក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail