ឯកឧត្តម ម៉ាន់ ឈឿន គោរពអនុវត្តយ៉ាងប្រុងប្រយ័ត្នបំផុតតាមការណែនាំក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនាផង
ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ គោរពអនុវត្តយ៉ាងប្រុងប្រយ័ត្នបំផុតតាមការណែនាំក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនាផង។ ជាក់ស្តែងក្រោយទទួលបានពត៍មាន និងការណែនាំរបស់អជ្ញាធរខណ្ឌទួគោក រាជធានីភ្នំពេញ បានសម្រួលការចូលរួមកាន់បិណ្ឌវេនទីមួយនៅត្រឹមមាត់ទ្វារក្រៅបរិវេណវត្តនាគវ័ន្ត ដោយរៀបចំចង្ហាន់ ភេសជ្ជៈ និងចតុបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសដូចពុទ្ធបរិស័ទនានាស្របតាមគន្លងបរិបទថ្មី ដោយពេញចិត្ត គោរពកតញ្ញូដឹងគុណបំផុតក្រោមពន្លឺនៃសុខសន្តិភាពពេញផ្ទៃមាតុភូមិ សូមបន្អអនុវត្តវិធានការ ៣កុំ និង៣ការពារ រហូតទទួលបានប្រក្រតីភាព ស្ថិរភាព ជីវភាពសង្គមដូចដើមវិញ។