គណៈកម្មការទី៥ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក គណៈកម្មការទី៥ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ ដើម្បី១-ពិនិត្យរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំនព្វមាស ឆ្នាំ២០២១ ២-បូកសរុបលទ្ធផលការងារអន្តរជាតិប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ (ខែកក្កដា សីហា និងខែកញ្ញា) ៣-បិទបញ្ជីចំណូល ចំណាយថវិកាប្រចាំនព្វមាស ឆ្នាំ២០២១ ៤-បញ្ហាផ្សេងៗ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ (អគារE1)។