ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និង​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែ តុលា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការ គណៈកម្មការ ទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី ៧ ព្រឹទ្ធសភា និងជាសមាជិកក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ឧត្តម សេនីយ៍ ទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋាន អគ្គបញ្ជាការកងរថក្រោះ និងជាមេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ រួមដំណើរលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទ្រាស់ ស្រុក ស្វាយចេក ខេត្ត បន្ទាយ មានជ័យ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មេឃុំ ឃើញថាឃុំនេះពុំមានការរងនូវបញ្ហាជំនន់ទឹកភ្លៀងធ្ងន់ធ្ងរទេ ប៉ះពាល់តិចតួចលើដំណាំដំឡូង ចំនួនអ្នកកើតជម្ងឺកូវីត ១៨នាក់ ស្លាប់គ្មាន ចំណែកការងារភូមិឃុំមានសុវត្ថិភាពល្អប្រសើរ និងបានកោតសរសើរដល់ការដឹកនាំរបស់មេឃុំ ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ច បានធ្វើឱ្យឃុំមានការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់។ ទោះបីជាបញ្ហាប្រឈមតិចតួចក៏ដោយ អាជ្ញាធរត្រូវបន្តរួមគ្នាដោះស្រាយការងារផ្សេងៗ ពិសេសត្រូវយកចិត្តទុកដាក់ជំរុញប្រជាពលរដ្ឋដល់អាយុមិនទាន់មានឈ្មោះក្មុងបញ្ជីបោះឆ្នោតឱ្យទៅចុះឈ្មោះ ជាមួយនេះក៏ត្រូវពិនិត្យបញ្ហាអត្តសញ្ញាណប័ណ្ណ បង្កើនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំ មានសុវត្ថិភាពអនុវត្តឱ្យបានម៉ឺងម៉ាត់ បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ក្នុងនេះឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវម៉ាស់ ចំនួន៧៥០ម៉ាស់ ដបបាញ់ ៣ អាល់កុល ១កាន ថវិកា ១០០ដុល្លារ និងម្នាក់ៗទទួលបានសៀវភៅ១ក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ