លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិក ភូមិ ស្ថិតនៅ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិក ភូមិ ស្ថិតនៅ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជាកិច្ចដំបូងលោកជំទាវបានថ្លែងនូវអំណរគុណនិងកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ដើម្បីបម្រើដល់បងប្អូនប្រជាពលរដ្ឋដោយភាពទទួលខុសត្រូវខ្ពស់។ ក្នុងឱកាសនោះលោកជំទាវបានលើកទឹកចិត្តពួកគាត់ឱ្យជម្រុញដល់បងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ជាកិច្ចបញ្ចប់កម្មនៃវិធីលោកជំទាវឧបត្ថម្ភដល់សមាជិកអង្គប្រជុំទាំងអស់ដោយក្នុងម្នាក់ៗទទួលបាននូវសារុង១ ក្រមា១ និងថវិចំនួន២ម៉ឺនរៀល សរុបទាំងអស់ចំនួន៣៥ នាក់ ស្ថិននៅសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។