khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Fahad Ur Reham ភារធារីតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថា​នប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ថា ចំពោះកិច្ចការសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង ជាមួយសភាគ្រប់បណ្តាប្រទេសទាំងអស់ ក្នុងនោះព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពទ្វេរភាគី រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារ ណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីលើកកម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្របត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរថែមទៀត។

    ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតប៉ាគីស្ថាននៅពេលអនាគតអ្នកវិនិយោគិនប៉ាគីស្ថាននឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

    ជាការឆ្លើយតប ឯកឧត្តម Fahad Ur Reham បានកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ តាមរយៈស្ថានទូតឥស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសប៉ាគីស្ថានដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក