នាព្រឹកថ្ងៃទី04 ខែធ្នូ ឆ្នាំ2021 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន170អង្គ ដែលនិមន្តមកសិក្សារៀនសូត្រ និងទេយ្យវត្ថុ ព្រមទាំងបច្ច័យកសាងមួយចំនួនប្រគេនព្រះទេពសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្រ្ទីយ៍សវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។