សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាក សួរសុខទុក្ខ និងចែកជូនអំណោយជូនលោកតា លោកយាយ ចាស់ជរា មានវ័យ៨០ឆ្នាំឡើង ចំនួន៥៦៧នាក់ ក្រោម
នាព្រឹកថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នៅភោជនីយដ្ឋាន លីក្រុះ ស្ថិតក្នុងស្រុកភ្នំស្រុកឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណាលេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាក សួរសុខទុក្ខ និងចែកជូនអំណោយជូនលោកតា លោកយាយ ចាស់ជរា មានវ័យ៨០ឆ្នាំឡើង ចំនួន៥៦៧នាក់ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ម្នាក់ៗ ទទួលបានអាវរងារ ភួយ ក្រម៉ា ប្រេងកូឡា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ នាឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើសួសុខទុក្ខ ពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចប្រមុខរាជរដ្ឋាភិបាល សូមបន្តលើកស្ទួយវិស័យសុខមាលភាពមនុស្សចាស់គ្រប់មធ្យោបាយនៅមូលដ្ឋាន ពង្រឹងនិងគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ឃុំ-សង្កាត់ គោរពសិទ្ធិ និងផ្តល់នូវគុណតម្លៃមនុស្សវ័យចាស់ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍ ព្រមទាំងចូលរួមថែរក្សាសន្តិភាព។