ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី”ទិដ្ឋភាពទូទៅនៃទំនួលខុសត្រូវរបស់សភាក្នុងការពង្រឹងស្ថាប័ន”
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ទិដ្ឋភាពទូទៅនៃទំនួលខុសត្រូវរបស់សភាក្នុងការពង្រឹងស្ថាប័ន” តាមប្រព័ន្ធនិម្មិត (zoom) នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។
ពិធីបិទអង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ដារិទ្ធ គឹមយ៉េត នាយកប្រតិបត្តិ PCAsia ឯកឧត្តមសមាជិកសភា សមាជិក AIPA និងលោក លោកស្រីជាសិក្ខាកាមមកពីព្រឹទ្ធសភាបារាំង និងរដ្ឋសភាអង់តារីយ៉ូ សភាកាណាដា សភាស៊ុយអែត ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលបីសប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមរៀបចំដោយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សហការជាមួយ AIPA៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ