គណៈកម្មការទី៨ព្រឹទ្ធសភាជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំកុមារាជា
នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកុមារាជា ដើម្បីឈ្វេងយល់វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលក្រុមប្រឹក្សាឃុំបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី នៅឃុំកុមារាជា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ៕