khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាស្រុក និងឃុំគ្រប់ឃុំទាំងប្រាំមួយ មានអ្នកចូលរួមសរុបចំនួន៣៦នាក់
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទី នៅសាលាស្រុកត្រពាំងប្រាសាទ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាស្រុក និងឃុំគ្រប់ឃុំទាំងប្រាំមួយ មានអ្នកចូលរួមសរុបចំនួន៣៦នាក់ ដើម្បីពិនិត្យ និងស្តាប់របាយការណ៍លទ្ធផលការងារសំខាន់ៗ ដែលសំរេចបាននាពេលកន្លងមក។ បន្ទាប់មក ឯកឧត្តម នៅ សំ បានស្នើឱ្យគ្រប់ឃុំទាំងអស់ត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ បច្ចុប្បន្នភាព ស្តិតិប្រជាពលរដ្ឋក្នុងឃុំនិមួយៗ ដែលមានឈ្មោះបោះឆ្នោត ណែនាំឱ្យប្រធានភូមិ ក្តាប់ឱ្យបានច្បាស់ចំនួនបងប្អូនយើងដែលកំពុងធ្វើចំណាកស្រុក នៅក្រៅប្រទេសពុំអាចចូលរួមបោះឆ្នោតបាន និងអ្នកស្លាប់ ឬផ្លាស់ទីលំនៅ ជាដើម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail