khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ចើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ នៅថ្ងៃច័ន្ទ ទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ចើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។ ក្រោមពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារបានយ៉ាងល្អក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបានឧបត្ថម្ភលើកទឹកចិត្តសកម្មភាពការងារថែទាំមនុស្សចាស់ ព្រមទាំងណែនាំឱ្យធ្វើការផ្សព្វផ្សាយជាប្រចំានូវការអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយធ្វើការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ