ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យសពឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៊ី
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យសពឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៊ី
=======
នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីពិធីបុណ្យឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០៣:៤៥នាទីទៀបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីបុណ្យសពឯកឧត្តមបណ្ឌិត ឃឹម ឈុនអ៉ី ប្រារព្ធធ្វើនៅវត្តបុទុមវតី ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ