ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអនុញ្ញាតិឱ្យក្រុមការងាររបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ជេត ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
![](https://senate.gov.kh/wp-content/uploads/2022/01/2F41B767-D432-4015-95B6-1AAF629E209D.jpeg)
នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអនុញ្ញាតិឱ្យក្រុមការងាររបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ជេត ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។