ឯកឧត្តម ម៉ុម ជឹមហ៊ុយ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រែករាំង
=======
បន្ទាប់ពីសម្ភោធអគារទីចាត់ការ និងអគារសិក្សាថ្មីរួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ និងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរសង្កាត់ព្រែកតាសេក បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅអនុវិទ្យាល័យព្រែករាំង ដែលស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានឧបត្ថម្ភថវិកាជូនដល់អនុវិទ្យាល័យព្រែករាំងចំនួន៤លានរៀល លោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សារុង១ ព្រមទាំងសិស្សានុសិស្សចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល។