khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីទទួលស្តាប់លទ្ធផលការងារក្នុងខែកុម្ភៈកន្លងមក និងពិភាក្សារួមគ្នាកំណត់គោលដៅជាអាទិភាពលើការងារបន្តសម្រាប់ខែមិនានលើផ្នែកសន្តិសុខសណ្តាប់ អនាម័យសាធារណៈព្រមគ្នាជាមួយការផ្សព្វផ្សាយវិធានការនិងការត្រៀមលក្ខណៈចាត់ចែងការងារឲ្យបានទាន់ពេល ស្របតាមប្រតិទិនការងាររបស់ គជប ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារបន្ទាន់ចំពោះមុខ នេះ គឺត្រូវបែងចែកកម្លាំងចុះតាមផ្ទះបងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តឲ្យបាននាំកូនចៅអាយុពី៣ ទៅក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតាមគោលដៅដែលមន្ទីរសុខាភិបាលបានកំណត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ