khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យវាយតម្លៃដំឡើងថ្នាក់បៀវត្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គណៈកម្មការពិនិត្យវាយតម្លៃដំឡើងថ្នាក់បៀវត្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតិភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន ដើម្បីពិភាក្សា ស្តីអំពីលក្ខណ:សម្បត្តិ និងពិនិត្យ វាយតម្លៃសមត្ថភាពមន្ត្រីរាជការ ដែលជាបេក្ខជនត្រូវវាយតម្លៃដំឡើងថ្នាក់បៀវត្ស តាមវេនអតីតភាព និងវេនជ្រើសរើសសម្រាប់ខែមេសា ឆ្នាំ២០២២ ដែលមានរបៀបវារ:៖ ១-ពិភាក្សា សម្រេចលើបញ្ជីចំណាត់ថ្នាក់បេក្ខជនត្រៀមដំឡើងថ្នាក់បៀវត្ស សម្រាប់វេនអតីតភាព និងវេនជ្រើសរើស ២-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក និងលោកស្រី ជាសមាជិក សមាជិកាគណៈកម្មការ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ