khmer eng
  • លោកជំទាវ សួន ពុធថាវី នាំយកថវិការបស់អគ្គលេខាធិការព្រឹទ្ធសភា ជូនស្ត្រីរងគ្រោះដោយសារទឹកអាស៊ីត
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ សួន ពុធថាវី អគ្គនាយិកានៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ជូនអ្នកស្រី ហេង សុភី ដែលទទួលរងគ្រោះដោយសារប្តីជះទឹកអាស៊ីតលើរាងកាយ ព្រមទាំងមានជីវភាពខ្វះខាត និងមានកូនក្នុងបន្ទុកចំនួន៦នាក់ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិបាក់ខែងលើសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    អំណោយទាំងអស់នោះរួមមាន៖ អង្ករ២បាវ ស្មើនឹង១០០គីឡូក្រាម មី២កេស ត្រីខ៤យូរ ត្រីងៀត២គីឡូក្រាម សាច់ក្រក២គីឡូក្រាម
    និងទឹកផ្លែឈើ២កេស ព្រមទាំងថវិកា៣លានរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត