khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល ខណ្ឌកំបូល
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារ និងយកចិត្តទុកដាក់ដោះស្រាយការលំបាក ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាន ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី យាងប្រោះព្រំ ប្រទានសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមទទួលបានជោគជ័យថ្មីៗគ្រប់ភារកិច្ចរបស់ខ្លួន និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីសំណេះសំណាល អបអរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ