ឯកឧត្តម លឹម ប៊ុនហ៊ុក ជួបពិភាក្សាការងារជាមួយលោក Etienne Fabrice ទីប្រឹក្សាទី១ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា
នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤: ៣០នាទី នៅសាលពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Etienne Fabrice ទីប្រឹក្សាទី១ និងលោក Hugo Warin លេខាទី១ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាត្រៀមរៀបចំកម្មវិធី ទស្សនកិច្ចរបស់ក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នាពេលខាងមុខ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន