khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី ជាមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៌ និងដោះស្រាយសំណូមពរនានា ជូនប្រជាពលរដ្ឋ លើការងារការពារសន្តិសុខ សណ្តាប់
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី ជាមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៌ និងដោះស្រាយសំណូមពរនានា ជូនប្រជាពលរដ្ឋ លើការងារការពារសន្តិសុខ សណ្តាប់ ការងារសេវាប្រមូលទុកដាក់ដឹកជញ្ជូនសំរាម ការងារភ្លើងបំភ្លឺតាមច្រកផ្លូវក្នុងភូមិ ហើយត្រូវយកចិត្តទុកដាក់ចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋលើកទឹកចិត្ត បន្តគោរព និងអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងដូសជម្រុញបង្គ្រប់ឲ្យបានជាប់ជាប្រចាំ។ ក្នុងឱកាសនោះ ឯកត្តមក៏បានបន្តឧបត្ថម្ភថវិកាជូនសមាគមថែទាំ និងការពារសុខភាពមនុស្សចាស់ប្រចាំខែយ៉ាងទៀងទាត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក