khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ អាជ្ញាធរនិងក្រុមប្រឹក្សាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំដំណាក់អំពិល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល សរុបចំនួន៣៥៥នាក់។
    ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ ឯកឧត្តមប្រាក់ ចំរើន បានសម្តែងការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាក នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងបានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបំពេញការងាររក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយជំនឿរទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
    ឯកឧត្តមបានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែសកម្ម លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
    ឯកឧត្តមបានរំលឹកផងដែរអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតដល់ហើយ ហេតុនេះសូមអាជ្ញាធរទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ។
    ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំ សាលាឃុំដំណាក់អំពិលដែលបានចូលរួមក្នុងពិធីសរុបចំនួន៣៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀន និងប្រគល់ក្រម៉ាចំនួន៣,៦៤៣ និងសារ៉ុងចំនួន៣,៦៤៣ ដល់មេភូមិទាំង១០នៅក្នុងឃុំដំណាក់អំពិល សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋនៅតាមភូមិនីមួយដែលមានប្រជាជនសរុបចំនួន៣,៦៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រម៉ា០១ និងសារ៉ុង០១ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៩៨,១៧៥,០០០រៀល ព្រមទាំងប្រគល់វិទ្យុទាក់ទងចំនួន៥០គ្រឿង ជូនដល់អាជ្ញាធរឃុំដំណាក់អំពិលសម្រាប់ប្រើប្រាស់ផងដែរ៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក