ឯកឧត្តម ម៉ាន់ ឈឿន ងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី មេភូមិទាំង១៣ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី មេភូមិទាំង១៣ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបែងចែកភារកិច្ចឲ្យកងកម្លាំងប្រជាការពារសហការជាមួយសមត្ថកិច្ចនៅមូលដ្ឋាន ត្រៀមខ្លួនចូលរួម ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអញ្ជើញទៅចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ស្របតាមប្រតិទិនការងារដែល គ ជ ប បានណែនាំ ព្រមជាមួយនោះ ក៏បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងដូសបង្គ្រប់បន្តទៀត ដើម្បីធានាទម្លាប់បង្កើនភាពស៊ាំ រៀនរស់នៅបានជាប្រក្រតី ជាមួយកូវីដ-១៩។