អ.ពស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារខែកក្កដា និងឆមាសទី២ ឆ្នាំ២០២២
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់ខែកក្កដា និងឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។
អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ និងមតិបូកសរុបរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ